អាចារ្យធំគ្រាន់តែជាឈ្មោះដែលដាក់ឲ្យមានការទាក់ទាញតែប៉ុណ្ណោះ។ នេះជាឈ្មោះមួយដែលស្ដាប់ទៅងាយស្រួលស្ដាប់ ហើយម្យ៉ាងមាន ភាពកប្លែងតិចៗដែរ។ ហេតុដូចនេះហើយ បានជាខ្ញុំដាក់ ឈ្មោះនេះ។ តាមការពិតឈ្មោះនេះគ្មានលាក់បាំងនូវអ្វីដែលពិសេសអីទេ ហើយក៏មិនមែនជាអាចារ្យអីដែរ។ គ្មានបានរៀនធម៌អីបន្តិចណាសោះដូច នេះពេលណាក៏ដោយកុំយកធម៌ មកចាក់ ឲ្យសោះ បើមិនដូចច្នេះទេនិងគ្រវីក្បាលឥតដាច់ទេ។

ឈ្មោះពិតអាចារ្យនេះចូលចិត្តខាងផលិតកុនឯកសារ ហ្នឹងកុនផ្សេងៗ ហើយមានប្រវត្តិរូបខ្លះៗទាក់ទងទៅនិងការ ផលិតកុនឯកសារអស់រយៈពេលជាងបួនឆ្នាំមកហើយ។ ក្រោយពីបានធ្វើការ ខាងអាផលិតកុនអីគេហ្នឹងម៉ោ មានចំណាប់អារម្មណ៍ជាខ្លាំងខាងហ្នឹង។ កាលពីដើមទៅចូលចិត្តរៀនស្អីមិនដឹងទេ ខាងគូរផ្លង់ឯណានោះវិញទៅ។

អាចារ្យធំជាមនុស្ស ងាយស្រួល ចូលចំណោមគេចុះ ហ្នឹងមិនសូវចូលចិត្ត ប្រកាន់ច្រើនទេ។ ជាមនុស្សម្នាក់ដែលអាចសំរបបានគ្រប់កាលៈទេសៈ។ មិនចូលចិត្តចេះដឹងរឿងរបស់អ្នកដ៏ទៃទេ តែបើរឿងណាដែលអាចអភិវឌ្ឍន៍ខ្លួនឯងទៅមុខបានចូលចិត្តណាស់។⁣ ជាមនុស្សដែលចូលចិត្តការងារសង្គម តែមិនប្រលូកជាមួយសង្គម ព្រោះសង្គមដែលកំពុងរស់នៅ⁣ ពោរពេញទៅដោយគ្រោះ ថ្នាក់ដែលមិនអាចប៉ះពាល់បាន។ តែបើប្រវត្តិសាស្ត្រវិញចូលចិត្តលេខមួយ។

ចូលចិត្តរាប់អានមិត្តថ្មីៗ ជាពិសេសមិត្តដែលចូលចិត្តខាងភាពយន្តហ្នឹង ចូលចិត្តមើលកុនទៀត។ ហើយអ្វីដែលចូលចិត្តជាងគេនោះគឺ ការដើរលេងក្នុងព្រៃ ចូលចិត្តការបោះជំរុំ។ និយាយទៅចូលចិត្តស្វែងយល់នៅអ្វីដែលថ្មី។

ទាំងនេះជាប្រវត្តិខ្លះៗរបស់អាចារ្យធំ…